Friday, March 25, 2011

ថៅ​កែ​លក់​សំបក​កង់​រថយន្ត​ត្រូវ​ចាប់​ខ្លួន​ពីបទ​បង្ករបួស​ស្នាម

ខេត្ត​កណ្តាល ៖ ថៅ​កែ​​លក់​សំបក​កង់​រថ​យន្ត​ម្នាក់​នៅ​ក្រុង​តា​ខ្មៅ​​ត្រូវ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ត​កណ្តាល​នាំ​ខ្លួន​តាម​អំណាច​របស់​តុលា​ការ​ខេត្ត​កណ្តាល កាលពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៣ មីនា ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ។ មន្ត្រី​កង​រាជ​អាវុធហត្ថ​​ខេត្ត​កណ្តាល​​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះឈាន ​សុខែម ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ ​រស់នៅភូមិតា​ខ្មៅ សង្កាត់​តាខ្មៅ ​ក្រុង​តា​ខ្មៅ ។
ជន​សង្ស័យ​នោះ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​កាលពីថ្ងៃទី ​១៩ កញ្ញា ឆ្នាំ​២០១០ នៅ​ភូមិ​តា​ខ្មៅ ​។ តុលាការ​បាន​ចេញដីកាបង្គាប់​ឱ្យ​ឈ្មោះ​ឈាន សុខែម និង​ឈ្មោះ​សួន ​ភារម្យ ​ភេទ​ប្រុស ជាជន​រងគ្រោះ​ចូលខ្លួន​​ទៅ​បំភ្លឺ​កាលពី​ថ្ងៃទី៣១ មករា ឆ្នាំ​២០១១ ​ប៉ុន្តែ​​ជន​សង្ស័យ​មិន​ចូល​ខ្លួន ទើប​ត្រូវ​តុលា​ការ​ចេញ​ដីកា​​បង្គាប់​ឱ្យនាំ​ខ្លួន​ចុះថ្ងៃទី១៥ មីនា ឆ្នាំ​២០១១ ​ចេញ​ដោយ​លោកហុក វ៉ាន់​ធីណា ចៅ​ក្រម​ស៊ើប​សួរ​​នៃ​សាលា​​ដំបូង​ខេត្ត​កណ្តាល ។ 
មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​ឱ្យ​ដឹង​ពីមូលហេតុ​រហូត​ឈាន ​​ដល់​ការ​ប្តឹង​ប្តល់​គ្នានោះថា ​កាលពី​យប់​ថ្ងៃទី១៩ កញ្ញា ​ឆ្នាំ​២០១០ ឈ្មោះ​ឈាន សុខែម មកពីផឹក​ស្រា​​វិញ​​ស្រវឹង​ហៅ​ប្រពន្ធ​​ឱ្យ​បើក​ទ្វារ​ផ្ទះ​ ប៉ុន្តែ​ប្រពន្ធ​មិនបើក​​ឱ្យ​ចូល​ ក៏​យកដុំ​ថ្មគប់​ទ្វារ​ផ្ទះ ។ ដុំ​ថ្ម​បាន​ខ្ទាត​ទៅ​​ប៉ះ​រថយន្ត​របស់ឈ្មោះ​សួន ភារម្យ ដែល​ជា​អ្នកនៅផ្ទះ​ជិត​ខាង​គ្នា បណ្តាល​​ឱ្យ​ក្រពឹត​ជញ្ជាំង​ ។ ឈ្មោះ​សួន ភារម្យ បាន​​ចេញ​ទៅសួរ​នាំ​ ក៏​កើត​ជា​រឿង​​វាយតប់គ្នា​បណ្តាល​ឱ្យ​ឈ្មោះសួន ភារម្យ ​រងរបួស ៕
http://img1.kohsantepheapdaily.com.kh/2011/3/4933d7da-95a5-43c1-bc0e-2378b5738258.jpg

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More