Friday, March 25, 2011

ប៉េអឹម និង​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​ក្រុម​ជន​ជួញ​ដូរ​ថ្នាំ​ញៀន

http://img.kohsantepheapdaily.com.kh/2011/3/300-e642aa6a-0517-4d7f-b859-8e3ccd08784a.jpg
រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​​ស្រាវ​ជ្រាវ​ចាប់​ពួក​ជួញ​ដូរ​​គ្រឿង​ ញៀន​បាន​២​នាក់​កាល​ពី​ថ្ងៃ​ទី​១៥ មីនា ​នៅ​ផ្ទះ​លក់​កាហ្វេ​មួយ​​ស្ថិត​នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ​នោះ នៅ​ថ្ងៃ​ទី​២២ មីនា ប៉ូលិស​​ខណ្ឌ​សែន​សុខ ​តាម​​ស្រាវ​ជ្រាវ​បន្ត​​រហូត​ឃាត់​ខ្លួន​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​២​នាក់​ទៀត ​ព្រម​ទាំង​ដក​ហូត​បាន​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន។
យោង​តាម​របាយ​ការណ៍​របស់​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឱ្យ​ដឹង ​ថា នៅ​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១១ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ ភ្នំពេញ សុខ រឿន គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​សែន​សុខ បាន​​ទៅ​​ផ្ទះ​លក់​កាហ្វេ​មួយ​​ស្ថិត​នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ​ឃាត់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​២​នាក់​ ​ឈ្មោះ​ផល សីវា និង​​ឈ្មោះ​សំ ចុង ​រួច​ប្រគល់​ទៅ​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ។
ឈ្មោះ​ផល សីវា សារ​ភាព​ថា​​ ​គេ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ឡា យ៉ាំង​ឌែក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​​ជន​ជាតិ​វៀត​ណាម ​ជា​​កម្ម​ករ មាន​ទីលំនៅ​​ក្នុង​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ ​ដូច្នេះ​នៅ​ថ្ងៃ​ទី​២២ មីនា ​វេលា​ម៉ោង​២២​និង​៣០​នាទី ​សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​​ឈ្មោះ​ឡា យ៉ាំង​ឌែក ទៀត។
​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ឡា យ៉ាំង​ឌែក ​សារ​​ភាព​ថា ​គេ​ទិញ​​ថ្នាំ​ញៀន​បន្ត​ពី​ឈ្មោះ​ប៊ុន សុវណ្ណ ហៅ​វ៉ាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់​នៅ​ក្រុម​ទី១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ​ជា​កម្ម​ករ​រោង​ចក្រ ដូច្នេះ​ហើយ​សមត្ថ​កិច្ច​ទៅ​ចាប់​ខ្លួន​​ឈ្មោះ​ប៊ុន សុវណ្ណ ទៀត។ ​ជន​សង្ស័យ​​ទាំង​២​នាក់​​នោះ​កំពុង​​ឃុំ​ខ្លួន​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ ខណ្ឌ​សែន​សុខ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More