Friday, March 25, 2011

ឆក់កាបូប​ប្រាក់​ពី​បុរី​កីឡា​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​ដេញ​​ចាប់ដល់​ពោធិចិនតុង

http://img.kohsantepheapdaily.com.kh/2011/3/300-016d07ad-e92f-457c-ac8b-29a76e301427.jpg

រាជធានីភ្នំពេញ ៖ ​យុវជន​​​សង្ស័យ​២នាក់​ត្រូវ​​​សមត្ថកិច្ច​​អះអាង​ថា ​ពួកគេ​បានធ្វើស​កម្ម​ភាព​ឆក់​កាបូប​​ប្រាក់ពីជន​​រងគ្រោះ​អ្នកធ្វើ​ដំណើរ​​ ត្រង់​ចំណុច​​ក្បែរ​​បុរីកីឡា ​ក្នុង​សង្កាត់​វាល​វង់ ​កាល​ពី​វេលាម៉ោង​​​៣​​​រសៀលថ្ងៃទី​​២២ មីនា ត្រូវ​បាន​​កម្លាំង​​​​ល្បាត​នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ ធ្ងន់រាជធានីភ្នំពេញ​ដេញ​តាម​ប្រមាញ់​​​​​​​ដល់​មុខ​អាកាស​យានដ្ឋាន​​​ អន្តរជាតិ​​ភ្នំពេញ ទើប​​ចាប់​បាន ព្រម​ទាំង​​​ដក​ហូត​​វត្ថុតាង​​កាបូប​​របស់​ជន​រង​​គ្រោះ​​បាន​​មក​​​វិញ​ផង ។
ជនសង្ស័យ​​ម្នាក់ឈ្មោះ​​​​ឈាង វណ្ណ​លីន ​អាយុ​​​១៩​ឆ្នាំ ​​ទីលំនៅ​​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​​លំ សង្កាត់​ភ្នំ​ពេញថ្មី ​ខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ ​​និង​ម្នាក់​​ទៀត​ឈ្មោះ​​​ហាច សំណាង អាយុ​១៩​ឆ្នាំ ​ដូច​គ្នា មាន​អាសយ​ដ្ឋាន​នៅ​ភូមិ​​​តាងួន សង្កាត់​កា​កាប ​ខណ្ឌ​ដង្កោ ​រាជធានីភ្នំពេញ ។
ទាក់ទិន​នឹង​​ការ​ឃាត់ខ្លួន​​យុវជន​​២នាក់​ខាង​លើ ​លោកវរសេនីយ៍​ទោ​ជួន ណារិន្ទ ​ប្រធាន​ការិ​យា​​ល័យ​​នគរបាល​​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​​​រាជធានី​ ភ្នំពេញ ​បាន​ឱ្យ​​ដឹង​ថា ​មុនឈាន​​ទៅឃាត់ខ្លួន​​ជន​សង្ស័យ ​​កម្លាំង​​ល្បាត​​តាមគោលដៅ​​របស់ការិ​យា​​ល័យ​​​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់ ​បានដើរ​ល្បាត​ ​នៅ​ក្នុង​​ភូមិ​​សាស្ត្រ​​​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួល​គោក ។​​ ពេលកម្លាំង​​យើង​​​កំពុង​ដើរ​ល្បាត​​​ទទួល​បាន​​​ព័ត៌​មាន​​តាមវិទ្យុ​ទាក់ទ ​ង​ថា មានករណី​ចោរ​ឆក់​កា​បូប​ពី​ជនរងគ្រោះ​នៅ​ក្នុង​សង្កាត់​​វាល​វង់​​​ ខណ្ឌ​៧​មករា ​ដោយ​ក្នុង​អំពើ​ឆក់​នោះ​ជន​ល្មើស​មាន​​បក្ស​ពួក​​​២នាក់​ជិះម៉ូតូ​ម៉ាក​ ស្មាស់ ពណ៌ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-4085 ពីនារី​ម្នាក់​កំពុង​​ជិះម៉ូតូ​​ឌុប នៅ​មុខ​​មន្ទីរ​​​​​សាធារណ​ការ​ក្បែរ​បុរី​កីឡា ។
លោកវរសេនីយ៍​ទោ​​ជួន ណារិន្ទ ​បាន​​បន្ត​ថា ​ពេល​ទទួលបាន​ព័ត៌​មាន​​អំពី​ករណី​ឆក់​​កាបូប​​នោះ លោក​បាន​បញ្ជា​​ឱ្យ​​កម្លាំង​​ល្បាត​​គ្រប់​គោលដៅ​​តាមប្រមាញ់​​​ស្ទាក់​ ចាប់​ជន​សង្ស័យ​​​ខាងលើ​ឱ្យ​​ខាង​តែ​បាន ​ដោយ​មាន​ការ​ជំរុញ​​​បន្ទាន់ពី​​លោក​ស្នងការ​​ និង​ស្នងការ​​រង​ទទួល​​បន្ទុក​ការងារ​ព្រហ្ម​ទ​ណ្ឌ​​​​ផង ។​ ជា​​​លទ្ធ​ផល ​កម្លាំង​យើង​បានដេញ​​ចាប់ខ្លួន​​បាន​​ម្នាក់នៅ​ចំណុច​​មុខ​​ស្ថានីយ​ ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​​ ដែល​ជន​នោះ​លោត​ចុះ​ពីម៉ូតូ​​​​និង​ម្នាក់​​ទៀត​ព្យាយាម​ជិះ​ម៉ូតូ​​គេ​ច​ រត់​ទៅដល់​មុខ​អាកាស​យាន​ដ្ឋាន​​​អន្តរ​ជាតិ​​ភ្នំពេញ​ ទើប​​​​ចាប់​បាន​ទាំង​មនុស្ស និង​​ម៉ូតូ ​ព្រមទាំង​​​ដក​ហូត​បាន​​កាបូប​ប្រាក់​​​របស់​ជន​រង​គ្រោះ​​​ផង ។
ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​​​ត្រូវ​បាន​បញ្ជូន​​ ទៅកាន់​ការិយាល័យ​​នគរបាល​ព្រហ្មទណ្ឌ​​​កម្រិត​​ធ្ងន់ ដើម្បីធ្វើ​ការ​សាកសួរ​​យក​​​ចម្លើយ​​​​សម្រាប់​​នាំ​ខ្លួន​​ឡើង​តុលាការ រួមមាន​វត្ថុតាង​​ម៉ូតូស្មាស់​​ ធ្វើ​សកម្មភាព​​១គ្រឿង កាបូប​ដៃ​​ពណ៌​ផ្កាឈូក​១​របស់​​ជនរងគ្រោះ​​ដែល​ក្នុងនោះ​មានលុយ​ចំនួន​​​ ១៦.០០០​រៀល ​។ ជនសង្ស័យ​​ត្រូវ​បាន​​​សមត្ថ​កិច្ច​​​កសាង​​​សំណុំរឿង​​បញ្ជូន​ទៅកាន់​សាលា​ ដំបូង​​រាជធានីភ្នំពេញ ​ដោយចោទប្រកាន់​ពី​​បទ​លួច​មាន​​​​ស្ថានទម្ងន់​​ទោស ​(ឆក់កាបូប​​ប្រាក់) ​ដើម្បី​ឱ្យ​​​តំណាង​​អយ្យ​ការ​​​ចោទប្រកាន់​​ជាផ្លូវការ​​ និង​ត្រូវ​ឃុំខ្លួន​​​ដាក់ពន្ធនាគារ​​​ជា​បណ្តោះ​អាសន្ន​​រង់​ចាំ​ការ​ វិនិច្ឆ័យទោស ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More