tag:blogger.com,1999:blog-86196167781940912542024-03-07T22:45:48.383-08:00សង្គមខ្មែរប្លកនេះនឹងផ្តល់ព៌តមានទាន់ហែតការណ៏នៅព្រះរាជាណាចក្រកម្ពុជាAdminhttp://www.blogger.com/profile/07720967511599169302noreply@blogger.comBlogger4125tag:blogger.com,1999:blog-8619616778194091254.post-91459616899877285822011-03-25T02:42:00.001-07:002011-03-25T02:42:47.058-07:00ឆក់កាបូបប្រាក់ពីបុរីកីឡាព្រហ្មទណ្ឌកម្រិតធ្ងន់ដេញចាប់ដល់ពោធិចិនតុង

រាជធានីភ្នំពេញ ៖ យុវជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចអះអាងថា ពួកគេបានធ្វើសកម្មភាពឆក់កាបូបប្រាក់ពីជនរងគ្រោះអ្នកធ្វើដំណើរ ត្រង់ចំណុចក្បែរបុរីកីឡា ក្នុងសង្កាត់វាលវង់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ មីនា ត្រូវបានកម្លាំងល្បាតនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញដេញតាមប្រមាញ់ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទើបចាប់បាន ព្រមទាំងដកហូតវត្ថុតាងកាបូបរបស់ជនរងគ្រោះបានមកវិញផង ។

ជនសង្ស័យម្នាក់ឈ្មោះឈាង វណ្ណលីន អាយុ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះហាច សំណាង អាយុ១៩ឆ្នាំ ដូចគ្នា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទាក់ទិននឹងការឃាត់ខ្លួនយុវជន២នាក់ខាងលើ លោកវរសេនីយ៍ទោជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ បានឱ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យ កម្លាំងល្បាតតាមគោលដៅរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដើរល្បាត នៅក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ពេលកម្លាំងយើងកំពុងដើរល្បាតទទួលបានព័ត៌មានតាមវិទ្យុទាក់ទ ងថា មានករណីចោរឆក់កាបូបពីជនរងគ្រោះនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយក្នុងអំពើឆក់នោះជនល្មើសមានបក្សពួក២នាក់ជិះម៉ូតូម៉ាក ស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4085 ពីនារីម្នាក់កំពុងជិះម៉ូតូឌុប នៅមុខមន្ទីរសាធារណការក្បែរបុរីកីឡា ។

លោកវរសេនីយ៍ទោជួន ណារិន្ទ បានបន្តថា ពេលទទួលបានព័ត៌មានអំពីករណីឆក់កាបូបនោះ លោកបានបញ្ជាឱ្យកម្លាំងល្បាតគ្រប់គោលដៅតាមប្រមាញ់ស្ទាក់ ចាប់ជនសង្ស័យខាងលើឱ្យខាងតែបាន ដោយមានការជំរុញបន្ទាន់ពីលោកស្នងការ និងស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌផង ។ ជាលទ្ធផល កម្លាំងយើងបានដេញចាប់ខ្លួនបានម្នាក់នៅចំណុចមុខស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលជននោះលោតចុះពីម៉ូតូនិងម្នាក់ទៀតព្យាយាមជិះម៉ូតូគេច រត់ទៅដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបចាប់បានទាំងមនុស្ស និងម៉ូតូ ព្រមទាំងដកហូតបានកាបូបប្រាក់របស់ជនរងគ្រោះផង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរយកចម្លើយសម្រាប់នាំខ្លួនឡើងតុលាការ រួមមានវត្ថុតាងម៉ូតូស្មាស់ ធ្វើសកម្មភាព១គ្រឿង កាបូបដៃពណ៌ផ្កាឈូក១របស់ជនរងគ្រោះដែលក្នុងនោះមានលុយចំនួន ១៦.០០០រៀល ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ដើម្បីឱ្យតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ និងត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំការ វិនិច្ឆ័យទោស ៕

Adminhttp://www.blogger.com/profile/07720967511599169302noreply@blogger.com0tag:blogger.com,1999:blog-8619616778194091254.post-86608417397538816222011-03-25T02:41:00.001-07:002011-03-25T02:41:52.777-07:00និស្សិតន័រតុនស្វែងយល់សំណង់ក្រសួងការបរទេស

រាជធានីភ្នំពេញ ៖ និស្សិតផ្នែកស្ថាបត្យកម្មរបស់សាកលវិទ្យាល័យន័រតុនជាច្រើននាក់ បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសំណង់អគារក្រសួងការ បរទេស។ ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ មីនា កន្លងមក។

នៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយ លោកភឿង សុភ័ណ្ឌ ថ្លែងថា ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម គឺដើម្បីស្វែងយល់អំពីគម្រោងប្លង់ស្ថាបត្យកម្មនៃអគារសាធារណៈ អគារដែលជាស្ថាប័នរបស់រដ្ឋ ដើម្បីឱ្យនិស្សិតទាំងនោះយល់កាន់តែច្បាស់ថា ទស្សនៈស្ថាបត្យកម្មមុននឹងបង្កើតបានសំណង់មួយ គឺគេត្រូវបង្កើតគម្រោងស្ថាបត្យកម្មជាមុនសិន។ មុនបង្កើតបានគម្រោងស្ថាបត្យកម្ម គឺគេត្រូវបង្កើតទស្សនៈស្ថាបត្យកម្មមុនគម្រោងនេះទៅទៀត។ ការបង្កើតគម្រោងស្ថាបត្យកម្ម គឺគេត្រូវពិចារណាទៅលើផលប្រយោជន៍ និងតួនាទីរបស់អគារ និងផលប្រយោជន៍ចំពោះមុខជនបរទេសចូលមកបម្រើការនៅក្នុងក្រសួងផង ដែរ ដើម្បីបង្ហាញអំពីវប្បធម៌ជាតិយើង ពីព្រោះកម្ពុជាកំពុងតែចាប់ផ្តើមរីកចម្រើន។ ជាពិសេសវិស័យសំណង់កំពុងក្លាយជាវិស័យចំណូលទី៤ បន្ទាប់ពីទេសចរណ៍ វាយនភណ្ឌ និងកសិកម្ម និងសំណង់។ នៅថ្ងៃទី១, ២ និងទី៣ ខែមេសា ខាងមុខនេះ កម្ពុជានឹងរៀបចំតាំងពិព័រណ៍លើវិស័យសំណង់ដ៏ធំមួយនៅកោះពេជ្រ ក្រោមការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អឹុម ឈុនលឹម ដើម្បីជំរុញវិស័យសំណង់ឱ្យកាន់តែរីកចម្រើនឡើងនៅកម្ពុជា។

លោកភឿង សុភ័ណ្ឌ បញ្ជាក់ថា កាលពីឆ្នាំ២០១០ វិស័យសំណង់នៅកម្ពុជាបានធ្លាក់ចុះដោយសារតែវិបត្តិសេដ្ឋកិច្ច ពិភពលោក។ ប៉ុន្តែឆ្នាំនេះ វិស័យសំណង់នៅកម្ពុជាបានឡើងជាង៥០%ហើយ។ ដូច្នេះហើយទើបនាំនិស្សិតស្ថាបត្យកម្មរបស់សាកលវិទ្យាល័យន័រតុន ឱ្យមកស្វែងយល់អំពីស្ថាបត្យកម្មខ្មែរ ដើម្បីធ្វើយ៉ាងណាឱ្យស្ថាបត្យកម្មខ្មែរមានលក្ខណៈទំនើបកម្មនៅ ថ្ងៃអនាគត៕

Adminhttp://www.blogger.com/profile/07720967511599169302noreply@blogger.com0tag:blogger.com,1999:blog-8619616778194091254.post-63459011442521753982011-03-25T02:35:00.001-07:002011-03-25T02:35:26.534-07:00ប៉េអឹម និងប៉ូលិសខណ្ឌសែនសុខចាប់ក្រុមជនជួញដូរថ្នាំញៀន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកងរាជអាវុធហត្ថខណ្ឌស្រាវជ្រាវចាប់ពួកជួញដូរគ្រឿង ញៀនបាន២នាក់កាលពីថ្ងៃទី១៥ មីនា នៅផ្ទះលក់កាហ្វេមួយស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅនោះ នៅថ្ងៃទី២២ មីនា ប៉ូលិសខណ្ឌសែនសុខ តាមស្រាវជ្រាវបន្តរហូតឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

យោងតាមរបាយការណ៍របស់ប៉ូលិសខណ្ឌសែនសុខឱ្យដឹង ថា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ សុខ រឿន គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានទៅផ្ទះលក់កាហ្វេមួយស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន២នាក់ ឈ្មោះផល សីវា និងឈ្មោះសំ ចុង រួចប្រគល់ទៅឱ្យកងរាជអាវុធហត្ថខណ្ឌ។

ឈ្មោះផល សីវា សារភាពថា គេទិញថ្នាំញៀនពីឈ្មោះឡា យ៉ាំងឌែក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ជាកម្មករ មានទីលំនៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ដូច្នេះនៅថ្ងៃទី២២ មីនា វេលាម៉ោង២២និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះឡា យ៉ាំងឌែក ទៀត។

សមត្ថកិច្ចឱ្យដឹងថា ឈ្មោះឡា យ៉ាំងឌែក សារភាពថា គេទិញថ្នាំញៀនបន្តពីឈ្មោះប៊ុន សុវណ្ណ ហៅវ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ជាកម្មកររោងចក្រ ដូច្នេះហើយសមត្ថកិច្ចទៅចាប់ខ្លួនឈ្មោះប៊ុន សុវណ្ណ ទៀត។ ជនសង្ស័យទាំង២នាក់នោះកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Adminhttp://www.blogger.com/profile/07720967511599169302noreply@blogger.com0tag:blogger.com,1999:blog-8619616778194091254.post-43065903596573954492011-03-25T02:30:00.000-07:002011-03-25T02:30:11.393-07:00ថៅកែលក់សំបកកង់រថយន្តត្រូវចាប់ខ្លួនពីបទបង្ករបួសស្នាម

ខេត្តកណ្តាល ៖ ថៅកែលក់សំបកកង់រថយន្តម្នាក់នៅក្រុងតាខ្មៅត្រូវកងរាជអាវុធ ហត្ថខេត្តកណ្តាលនាំខ្លួនតាមអំណាចរបស់តុលាការខេត្តកណ្តាល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ មីនា ពីបទបង្ករបួសស្នាមដោយចេតនា ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលឱ្យដឹងថា ជនសង្ស័យឈ្មោះឈាន សុខែម ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ជនសង្ស័យនោះបង្ករបួសស្នាមដោយចេតនាកាលពីថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១០ នៅភូមិតាខ្មៅ ។ តុលាការបានចេញដីកាបង្គាប់ឱ្យឈ្មោះឈាន សុខែម និងឈ្មោះសួន ភារម្យ ភេទប្រុស ជាជនរងគ្រោះចូលខ្លួនទៅបំភ្លឺកាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១១ ប៉ុន្តែជនសង្ស័យមិនចូលខ្លួន ទើបត្រូវតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ចេញដោយលោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

មន្ត្រីអាវុធហត្ថខេត្តឱ្យដឹងពីមូលហេតុរហូតឈាន ដល់ការប្តឹងប្តល់គ្នានោះថា កាលពីយប់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១០ ឈ្មោះឈាន សុខែម មកពីផឹកស្រាវិញស្រវឹងហៅប្រពន្ធឱ្យបើកទ្វារផ្ទះ ប៉ុន្តែប្រពន្ធមិនបើកឱ្យចូល ក៏យកដុំថ្មគប់ទ្វារផ្ទះ ។ ដុំថ្មបានខ្ទាតទៅប៉ះរថយន្តរបស់ឈ្មោះសួន ភារម្យ ដែលជាអ្នកនៅផ្ទះជិតខាងគ្នា បណ្តាលឱ្យក្រពឹតជញ្ជាំង ។ ឈ្មោះសួន ភារម្យ បានចេញទៅសួរនាំ ក៏កើតជារឿងវាយតប់គ្នាបណ្តាលឱ្យឈ្មោះសួន ភារម្យ រងរបួស ៕

Adminhttp://www.blogger.com/profile/07720967511599169302noreply@blogger.com0